សិង្ហបុរី បានយកឈ្នះ ហុងកុង ក្នុងចំណាត់ថ្នាក់ថ្មី នៃទីក្រុងដែលមានបំផុត នាពេលបច្ចុប្បន្ន!


បើយោងតាម ការស្ទង់មតិថ្មីមួយ បានបង្ហាញថា ហុងកុង បានធ្លាក់ពីក្រោយ គូប្រជែងរបស់ខ្លួន ដែលត្រូវបានស្គាល់ថាជា សិង្ហបុរី ក្នុងចំណាត់ថ្នាក់ថ្មីនៃទីក្រុង ដែលមានជាងគេលើពិភពលោក។

ចំនួនមហាសេដ្ឋី ប្រាក់ដុល្លារអាមេរិក នៅក្នុងទីក្រុងហុងកុង បានធ្លាក់ចុះ ២៧% មកនៅត្រឹម ១២៩.៥០០ ចន្លោះឆ្នាំ ២០១២ និង ២០២២ ខណៈពេលដែលតួលេខ នៅក្នុងរដ្ឋ បានកើនឡើង ៤០% ដល់ ២៤០.១០០ នេះបើយោងតាមបញ្ជី ដែលបានចេញផ្សាយដោយ ក្រុមហ៊ុនចំណាកស្រុកវិនិយោគ Henley & Partners។

ហុងកុង បច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៧ ជាទីក្រុងមានបំផុត នៅទូទាំងពិភពលោក នៅក្រោម សិង្ហបុរីចំនួន ២លេខ។ ដោយឡែក ហុងកុងបានជាប់លេខ ៤ កាលពីឆ្នាំ ២០១២។ គួរបញ្ជាក់ដែរថា របាយការណ៍នេះ ត្រូវបានផលិតក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិ New World Wealth។

បន្ថែមពីនេះ ការកាន់កាប់កាន់តែតឹងរ៉ឹង របស់ទីក្រុងប៉េកាំង លើទីក្រុងហុងកុង បានជម្រុញឲ្យមានការហូរចេញ នៃទ្រព្យសម្បត្តិ និងការរីកចម្រើន ក្នុងក្រុមហ៊ុន ឬជំនួញបែបគ្រួសារ ទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ផ្សេងទៀត។ ខណៈដែលចំនួន ក្រុមហ៊ុនវិនិយោគបែបនេះ សម្រាប់មហាសេដ្ឋី បានកើនឡើងស្ទើរតែទ្វេដង ចន្លោះឆ្នាំ ២០១២ និង ២០២០ ក្នុងប្រទេសសិង្ហបុរី ដែលហុងកុងបាននឹងកំពុង ដេញតាមពីក្រោយ និងបានណែនាំសម្បទានពន្ធ កាលពីខែមុន។

ដោយឡែក របាយការណ៍របស់ Henley បានបង្ហាញថា ទីក្រុងញូវយ៉ក គឺជាផ្ទះរបស់ក្រុមមនុស្សភាគច្រើន ដែលមានទ្រព្យសម្បត្តិ ដែលអាចវិនិយោគបាន យ៉ាងហោចណាស់ រាប់លានដុល្លារជាមួយនឹងតំបន់ Bay (San Francisco និង Silicon Valley) ហើយ Los Angeles ក៏ស្ថិតក្នុងចំណោមកន្លែងកំពូលផងដែរ។ ក្នុងនោះ តំបន់ឆ្នេរសមុទ្រ (The Bay Area) មានមហាសេដ្ឋី ៦៣ នាក់ ច្រើនជាងទីតាំងផ្សេងៗទៀត នៅក្នុងពិភពលោក។

ខណៈនេះដែរ ទីក្រុងឡុងដ៍ បានធ្លាក់មកលេខ ៤ ក្នុងតារាង និងទីក្រុងតូក្យូ បានធ្លាក់មកលេខ ២ វិញ។

សហរដ្ឋអាមេរិក និងចិនក៏គ្រប់គ្រងលើបញ្ជីកំពូលទាំង ១០ នៃទីក្រុងដែលរីកលូតលាស់លឿនបំផុត នៅពេលនិយាយអំពីបុគ្គល ដែលមានទ្រព្យសម្បត្តិខ្ពស់បំផុត (HNWI) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ កន្លែងឈប់សម្រាកដ៏ពេញនិយមបំផុតមួយ ក្នុងចំណោមកន្លែងឈប់សម្រាក ដ៏ពេញនិយមបំផុត របស់ប្រទេសចិន ហាំងចូវ (Hangzhou) ជាប់ចំណាត់ថ្នាក់កំពូល ក្នុងតារាង ជាមួយនឹងកំណើនសេដ្ឋី ឡើងដល់ ១០៥% ចន្លោះឆ្នាំ ២០១២ និង ២០២២។ ដោយឡែក រដ្ឋធានីដែលមានបច្ចេកវិទ្យាខ្ពស់ Shenzhen និងទីក្រុងកំពង់ផែក្វាងចូវ ក៏បានទទួលការពង្រីកចំនួន HNWI ដ៏សំខាន់ផងដែរ កាលពីទសវត្សរ៍មុនគឺនូវចំនួន ៩៨% និង ៨៦% រៀងគ្នា។

តំបន់នៃមហាសេដ្ឋី ដែលកំពុងមានការរីកចម្រើន លឿនបំផុតចំនួនបី នៅសហរដ្ឋអាមេរិកគឺ Austin (កំណើន ១០២% នៅក្នុងតំបន់រស់នៅនៃ HNWIs) West Palm Beach (៩០%) និង Scottsdale (៨៨%)។

ប្រទេសឥណ្ឌាមានទីក្រុងចំនួនពីរនៅក្នុងតារាង Top 10 សម្រាប់កំណើននេះគឺ Bengaluru (៨៨%) និង Hyderabad (៧៨%) ហើយកន្លែងចុងក្រោយចំនួនពីរ គឺបានទៅលើ តំបន់មជ្ឈមណ្ឌលវប្បធម៌ UAE Sharjah (៨៤%) និង Ho Chi Minh City ក្នុងប្រទេសវៀតណាម (៨២%) ដែលកំពុងលេចចេញយ៉ាងឆាប់រហ័ស ជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិដ៏ធំបន្ទាប់ របស់អាស៊ី។

ទាំងនេះគឺជាទីក្រុងទាំង ១០ ដែលមានជាងគេបំផុត លើពិភពលោក ក្នុងពេលបច្ចុប្បន្ន៖

1/  New York City, USA

2/  Tokyo, Japan

3/  The Bay Area, USA

4/  London, UK

5/  Singapore

6/  Los Angeles, USA

7/  Hong Kong

8/  Beijing, China

9/  Shanghai, China

10/ Sydney, Australia