គម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចបាន ៦,៧០% ហើយ


ភ្នំពេញ៖ កាលពីថ្ងៃទី ០៧ សីហា កន្លងទៅ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើ ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន PPPP JV T.C.M ផងដែរ។

បើតាមក្រសួងសាធារណការ បានឲ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ លទ្ធផលការងារប្រចាំខែកក្កដា និងផែនការសកម្មភាពនៅខែសីហា ព្រមទាំងពិនិត្យលើ បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងគម្រោង ជាដើម។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ វឌ្ឍនភាពការអនុវត្តគម្រោង សម្រេចលទ្ធផលការងារបានប្រមាណ ៦,៧០% អាចរាប់ថា លឿនជាងផែនការ ៣,៩២% ផងដែរ។

 

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន