គម្រោងលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨ គ.ម ក្នុងខេត្តកោះកុង បច្ចុប្បន្នសម្រេចបានជាង ៦៤,០៥% ហើយ និងគ្រោងបញ្ចប់នៅ ខែឧសភាឆ្នាំ២០២៥


ភ្នំពេញ៖ គម្រោងលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨ គ.ម ក្នុងខេត្តកោះកុង សម្រេចបានជាង ៦៤,០៥% ហើយ នេះបើយោងតាម កិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាព្រឹកថ្ងៃទី ២១សីហា នេះ ដោយមាន ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំ និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិ សហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ជាក់ស្តែង កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្ដែង នៃការអនុវត្តគម្រោង តាមរយៈការជម្រុញផែនការអនុវត្ត ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារ គ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយ របស់ក្រុមហ៊ុន និងទិសដៅការងារដាច់ខាត និងពិស្តារ សំដៅពន្លឿនការងារសាងសង់ សម្រាប់រដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមគម្រោងផែនការ បញ្ចប់ការដ្ឋានសាងសង់ផ្លូវ ខែឧសភា ឆ្នាំ២០២៥។

 

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន