និស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប និងសិស្សវិទ្យាល័យ នៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ទទួលការចែករំលែកចំណេះដឹង អំពីការសម្របខ្លួន និងចាប់យកឱកាស ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល


ភ្នំពេញ៖ ប្អូនៗនិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប ចំនួន ៥០នាក់ រួមទាំងសិស្សវិទ្យាល័យ នៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ប្រមាណជាង ២០០នាក់ បានទទួលការចែករំលែក ក្នុងកម្មវិធីពង្រឹងចំណេះដឹងបន្ថែម សម្រាប់ការសិក្សា ក្រោមប្រធានបទ “ការត្រៀមខ្លួន និងចាប់យកឱកាស ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ស្ថិតនៅទីតាំងសាលា Neeson Cripps Academy ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ 

កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណង បង្ហាញគំនិតដល់ពួកគេ ឱ្យយល់ដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលក្នុងការសិក្សា និងអាចបង្កើត ប្រភពចំណូលផ្សេងៗ ជាពិសេសគឺដើម្បីឆ្លើយតប ទៅនឹងការសម្របខ្លួនក្នុងនិន្នាការសង្គមបច្ចុប្បន្ន និងអនាគត។   

សូមរំលឹកថាក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ដល់សិស្សវិទ្យាល័យអង្គការទ្រទ្រង់កុមារកម្ពុជា ដែលទទួលបានលទ្ធផលល្អ សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ចំនួន ៥០នាក់ កន្លងមក។

ជាបន្តបន្ទាប់ក្រុហ៊ុនមាន ការរៀបចំកម្មវិធីពង្រឹង ចំណេះដឹងបន្ថែម ក្នុងការសិក្សា និងកម្មវិធីផ្សេងទៀត ដើម្បីផ្ដល់ឱ្យពួកគេនូវចំណេះដឹង ឱ្យកាន់តែទូលំទូលាយ សម្រាប់ការត្រៀមខ្លួន ក្នុងអាជីពការងារ និងអនាគត។